សំណួរថាតើ ទូរស័ព្ទអាចឆ្លងមេរោគឬអត់? ចម្លើយយ៉ាងខ្លី គឺឆ្លង ប៉ុន្តែវាមានការស្មុគស្មាញក្នុងការបកស្រាយបន្តិច។ កន្លងទៅមានការជជែកគ្នាជុំវិញមេរោគថា អាចឆ្លងពីកុំព្យូទ័រទៅទូរស័ព្ទ ប៉ុន្តែក្រោយពីឆ្លងហើយ វាពុំដំណើរការ ធ្វើទុក្ខបុកម្នេញដល់ដំណើរការរបស់ទូរស័ព្ទដូចកុំព្យូទ័រឡើយ ព្រោះប្រព័ន្ធប្រតិបត្តិការនៅលើឧបករណ៍ទាំងពីរនេះមានភាពខុសគ្នា។ រង់ចាំស្វែងយល់ជាមួយ TheBNEWS ទាំងអស់គ្នាថាតើ ការលើកឡើងខាងលើពិតជាត្រឹមត្រូវ ឬមួយយ៉ាងណា?


ថ្មីៗនេះក្រុមអ្នកជំនាញផ្នែកសុវត្ថិភាព AVG បានរកឃើញមេរោគ malware ថ្មីមួយអាចចម្លងខ្លួនចូលទៅស្មាតហ្វូន Android និងវាយប្រហារដោយមានសមត្ថភាពអាចធ្វើការខលទូរស័ព្ទចេញ និងអាចថតរូបបានទោះបីអ្នកបានបិទ (shut down) ទូរស័ព្ទហើយក៏ដោយ។

ថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសផ្ដល់ជូនសេវាកម្មជួសជុលស៊េរីកុំព្យូទ័រ MacBook Pro ទាំងឡាយដែលបានចេញលក់តាំងពីខែកុម្ភៈ ឆ្នាំ២០១១ ទៅដល់ខែធ្នូ ឆ្នាំ២០១៣ ដែលមានបញ្ហានៅត្រង់វីដេអូ (video)។

តើប្រិយមិត្តអាចវាយតម្លៃបានទេថា ក្នុងឆ្នាំ២០១៤នេះ Facebook ដែលក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមល្បីល្បាញលេខ១ មានកម្សោយប្រព័ន្ធសុវត្ថិភាព? ជាក់ស្ដែងនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្ដាអ្នកប្រើ Facebook ជាច្រើនក្នុងប្រទេសកម្ពុជា បានឈឺក្បាលជាមួយមេរោគ spam បង្ហាញខ្លួនក្នុងទម្រង់សរសេរ comment នៅលើ Status ក្នុង Wall របស់អ្នក។

មនុស្សជាច្រើននៅលើពិភពលោក កំពុងរស់នៅជាមួយបច្ចេកវិទ្យា ដើម្បីសម្រួលការងារផ្សេងៗរបស់ខ្លួនបានច្រើន ពិសេសនៅក្នុងវិស័យ អប់រំ ស្រាវជ្រាវ និងអភិវឌ្ឍប្រទេសជាតិតែម្ដង។ ដោយសារតែបែបនេះហើយ ទើបកុំព្យូទ័រត្រូវបានឱ្យតម្លៃយ៉ាងខ្លាំង និងត្រូវការប្រើជាចាំបាច់។ ទន្ទឹមនឹងបច្ចេកវិទ្យាជឿនលឿន អ្នកបង្កើតមេរោគ ឬ hacker បានរិះរកវិធីសាស្ត្រយ៉ាងណា ដើម្បីអាចកេងចំណេញផលប្រយោជន៍របស់អ្នក ក្នុងរូបភាពណាមួយផ្សេងៗគ្នា។

ដោយសារសព្វថ្ងៃបណ្ដាញចែករំលែកចំណេះដឹង មានភាពទូលំទូលាយ អ្នកប្រើកុំព្យូទ័រជាច្រើនមានឱកាសធ្វើស្វ័យសិក្សាចំណេះដឹងពាក់ព័ន្ធកុំព្យូទ័របាននៅអ៊ីនធឺណិត ពិសេសគឺនៅលើវីដេអូ Youtube តែម្ដង។ ក្នុងនោះ ម្ចាស់កុំព្យូទ័រមួយចំនួនក៏មានចំណេះដឹងគួរសមពាក់ព័ន្ធនឹងបញ្ហាមេរោគកុំព្យូទ័រផងដែរ។ ទំព័រនេះ TheBNEWS សូមលើកយកពីរបៀបចាប់មេរោគកុំព្យូទ័រដោយដៃ ពោលគឺមិនបាច់ប្រើនូវកម្មវិធីកម្ចាត់មេរោគ (Antivirus) នោះទេ។