របៀបបង្កើតប្លក់ជាមួយ​ Blogspot

1 Comments

បច្ចុប្បន្ននេះមានការប្រើប្រាស់ប្លុក(Blog)កំពុងមាន​ការ​ពេញ​និយមដូចជា​Blogspot, WordPress ជាដើម ​ព្រោះប្លុកមិនត្រូវ​ការ​អោយ​អ្នក​បង់ប្រាក់​សម្រាប់​បង្កើត​ឡើយ ម្យ៉ាងវិញទៀត​វា​មា​ន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការបង្កើត។ ក្នុង​អត្ថបទ​នេះ​ដើម្បីអ្នក សូមលើក​យក​នូវ​វបៀប​
បង្កើត Blogspot មកបង្ហាញ​ ព្រោះ​Blogspot ងាយស្រួល​បង្កើត, អាចសរសេរ​កូដ​បន្ថែមបាន​ច្រើន​ភាសារ ពិសេសនោះ​ប្លុកមួយ​នេះ ផ្តល់​ដោយ​ក្រុមហ៊ុន​Google ផងដែរ។ (Blog ជា​គេហទំព័រមួយ​​ ដែល​ងាយស្រួលបង្កើត ដោយ​វា​មាន​គំរូ​ ស្រាប ហើយ​មិនចាំបាច់​ចំណាយ​ប្រាក់​ក្នុងការ​បង្កើត Ex: http://www.bestsoft4u-kh.blogspot.com/
ដើម្បីបង្កើត Blogspot បាន​ អ្នក​ចាំបាច់​មាន​គណនី Gmail មួយ(Gmail Account)
១. សួមចូលទៅកាន់គេហទំព័រ http://www.blogger.com/
ធ្វើការ Sign in គណនីរបស់​អ្នក

២. រំកិលម៉ៅចុះមកក្រោម រួចចុចលើ Continue to Blogger

៣. ចុចលើ New Blog

៤. មកដល់ចំណុចនេះ សូមធ្វើការបំពេញនៅចំណង់ជើងប្លុក, អាស័យដ្ឋានប្លុក និងជ្រើសរើស​ម៉ូដរបស់​ប្លុក​អ្នក រួចហើយចុច​ លើ Create Blog!
៥. អ្នកបាន​ប្លុកមួយ​យ៉ាងងាយ សូមចុចលើ View Blog ដើម្បីមើល​ប្លុក!
៦. តើអ្នក​ត្រូវធ្វើ​អ្វីបន្តទៀត?សូមចុចលើ More Option(Icon) ដើម្បីធ្វើការកែតម្រូវបន្ថែមលើ​ប្លុក​របស់​អ្នក ដូចជា Layout, Template ជាដើម។
04-Dec-2013 21-26-50
យើងខ្ញុំនឹងធ្វើ​ការដាក់ផ្សាយនូវ​គន្លឹះផ្សេងៗទៀត ទាក់​ទង​នឹង Blogspot នេះ។

1 comment: