Facebook ចាប់​ផ្ដើម​គិត​លុយ​អ្នក​លេង ២,៩៩ដុល្លារ/ខែ ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​ទៅ​ហើយ!

No Comments
នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ធ្វើឡើង​នៅ​ទីក្រុង Palo Alto រដ្ឋ​កាលីហ្វូរញ៉ា​កាល​ពី​ពេល​ថ្មីៗ​នេះ លោក Mark Zuckerberg ដែល​ជា​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Facebook បាន​ដាក់​ចេញ​ផែនការ​ថ្មី​គិត​ប្រាក់​ប្រចាំខែ​ចំពោះ​អ្នក​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន​ ដែល​នឹង​ចាប់ផ្ដើម​ដំណើការ​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​ឆ្នាំ២០១៤​។ ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​នេះ​បាន​​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​យក​ប្រាក់​ពី​អ្នក​លេង ២,៩៩ដុល្លារ/ខែ។
លោក Mark Zuckerberg បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ក្រោយ​ពី​មាន​ការ​គិត​រយៈពេល​យូរ និង​ជា​ការ​ដ៏​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត ជាចុងក្រោយ​នេះ ក្រុមហ៊ុន​ត្រូវ​បាន​បង្ខំ​ចិត្ត​ដើម្បី​បន្ថែម​ថ្លៃ​សេវា​ប្រចាំ​ខែ​នេះ»។ «ប្រសិន​បើ​យើង​មិន​ធ្វើ​អ្វី​មួយ​ដើម្បី​ដោះស្រាយ​ទៅ​នឹង​ការ​កើនឡើង​នៃ​ថ្លៃ​ចំណាយ​របស់​ក្រុមហ៊ុន​ទេ នោះ Facebook អាច​នឹង​លែង​មាន​នៅ​ថ្ងៃ​អនាគត​ក៏​ថា​បាន»។

លោក Dale Sackrider អ្នក​វិភាគ​នៅ​សារព័ត៌មាន Wall Stree បាន​និយាយ​ថា៖ «នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​កាន់​ភាគហ៊ុន​របស់ Facebook»។ «ត្រឹមខែ​សីហា​ឆ្នាំ​នេះ Facebook មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​របស់​ខ្លួន​សរុប ១,៣១៧ពាន់​លាន​គណនី។ ប្រសិន​មាន​តែ ៧៥% នៃ​សមាជិក​ទាំងនោះ​បង់​ថ្លៃ​សេវា​ជិត ៣ដុល្លារ​ប្រចាំ​ខែ​ នោះ​សាច់​ប្រាក់​ប្រមាណ ៣ពាន់​លាន​ដុល្លារ​នឹង​ហូរចូល​ក្រុមហ៊ុន​ប្រចាំ​ឆ្នាំ​មិន​ខាន»។ «នេះ​ពុំ​មែន​ដើម្បី​តែ​បង្កើន​ប្រាក់​ចំណេញ​ប៉ុន្មាន​ដុល្លារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ផ្លាស់ប្ដូរ​ថ្មី​មួយ​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ Facebook ផង​ដែរ»។
នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ CNN អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន Facebook លោក Paul Horner បាន​ពន្យល់​ប្រាប់​អំពី​ហេតុផល​ទាក់ទិន​នឹង​គម្រោង​ចាយប្រាក់​ប្រចាំ​ខែ​ពី​អតិថិជន។ លោក Horner បាន​និយាយ​ថា៖ «បញ្ហា​សេដ្ឋកិច្ច​មាន​ភាព​តឹងតែង ត្រឹមតែ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (ads) នៅ​លើ Facebook មួយ​មុខ មិន​អាច​រក​ចំណេញ​ដូច​ការ​គ្រោង​ទុក​របស់​ក្រុមហ៊ុន​ឡើយ។ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ត្រូវ​ចំណាយ​ដោយសារ​ចំនួន​នៃ​អ្នក​ចូលរួម​លេង Facebook កើន​ឡើង​ចំនួន​យ៉ាង​ច្រើន​ជា​រៀងរាល់​ថ្ងៃ»។
លោក Horner បាន​បន្ត​ប្រាប់​អ្នក​សារព័ត៌មាន​ទៀត​ថា៖ «នេះ​ក៏​អាច​ជា​ការ​វាយតម្លៃ​ទៅ​ដល់​អ្នក​ប្រើ​បណ្ដាញ​ទំនាក់ទំនង Facebook ផង​ដែរ។ យើង​មិន​ចង់​ឃើញ​អ្នក​ប្រើ លុប​គណនី​របស់​ខ្លួន​ដោយសារតែ​គេ​មិន​មាន​លទ្ធភាព​ទិញ​ថ្លៃ​សេវា​ប្រចាំ​ខែ​ទេ»។ «ចំពោះ​អ្នក​ប្រើ​ដែល​មិន​មាន​លទ្ធភាព យើង​នឹង​ជួយ​សម្រួល ប៉ុន្តែ​ត្រូវ​បង្ហោះ (post) status ជាមួយ​ឃ្លា 'I AM POOR FACEBOOK PLEASE WAVE MY MONTHLY FEE'» ហើយ​ក៏​ត្រូវ​ភ្ជាប់​ជាមួយ hashtag ឈ្មោះ #FacebookMonthlyFee ផង​ដែរ។ បន្ទាប់​ពី​នោះ រង់ចាំ​ការ​បញ្ជាក់​ប្រាប់​ពី Facebook ថា​នឹង​ផ្ដល់​ការ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​ឬ​យ៉ាងណា ប៉ុន្តែ ទោះបី​លេង​ហ្វ្រី​តែ​ក៏​មាន​ដែល​កំណត់​ដែរ ពោល​ម្ចាស់​គណនី​នោះ​នឹង​មិន​អាច​លេង​ហ្គេម​លើ​បណ្ដាញ​សង្គម​នេះ​បាន​ឡើយ។
ក្រុមហ៊ុន​ថែមទាំង​ផ្ដល់​ជម្រើស​ផង​ដែរ សម្រាប់​អ្នក​ប្រើ​មិន​ចង់​បង់​ប្រចាំ​ខែ គឺ​អាច​បង់​ប្រចាំ​នាទី​វិញ ដែល​មាន​តម្លៃ ០,៤៩សេន/នាទី។ លោក Jack Phillips មក​ពី​ទីក្រុង Dequincy រដ្ឋ Louisiana បាន​ប្រាប់​អ្នក​សារព័តមាន​ថា លោក​មិន​សប្បាយ​ចិត្ត​នឹង​គម្រោង​ចំណាយ​ប្រាក់​ប្រចាំ​ខែ​ដែល Facebook ត្រៀម​ដំណើរការ​ឆាប់ៗ​ខាង​មុខ​នេះ​ទេ៕



0 comments:

Post a Comment