ជើង​ទម្រ Laptop ងាយស្រួល​ប្រើ ជួយ​​ថែទាំ hardware និង​ងាយស្រួល​វាយ​អក្សរ​​លើ keyboard

No Comments

ជើង​ទម្រ EASEL នេះ ត្រូវ​បាន​ឌីហ្សាញ​មាន​លក្ខណៈ​ពិសេស​ផ្ដល់​ភាព​ងាយស្រួល​បញ្ឈរ Laptop អាច​ជួយ​ថែទាំ Hardware បាន ជួយ​ឱ្យ​កុំព្យូទ័រ​មាន​រន្ធ​ខ្យល់​ជា​ផ្លូវ​ដែល​ខ្យល់​ក្ដៅ​បក់​ចេញ​ខាង​ក្នុង​មក​ក្រៅ​បាន មិន​តែ​ប៉ុណ្ណោះ វា​ក៏​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​វាយ​អក្សរ​នៅ​លើ Keyboard បាន​ដែរ។ 

ជា​ធម្មតា​​ នៅ​ពេល​អ្នក​ប្រើ Laptop ហើយ​ដាក់​បញ្ឈរ​នៅ​លើ​ផ្ទៃ​រាប​ស្មើ នោះ​​ពុំ​សូវ​ល្អ​ឡើយ ហើយ​ប្រសិន​បើ​ដាក់​នៅ​លើ​ផ្ទៃរាប​ដែល​ជា​ក្រណាត់​ទន់​ទៀត​នោះ​នឹង​រឹតតែ​ធ្វើ​ឱ្យ​​កុំព្យូទ័រ​ឆាប់​ឡើង​កម្ដៅ ដែល​នាំ​ឱ្យ​ឆាប់​ខូច​ជា​មិន​ខាន។ ដូច្នេះ​ជើង​ទម្រ EASEL នេះ​អាច​ជួយ​សម្រួល​កិច្ចការ​នេះ​បាន ព្រោះ​ត្រូវ​បាន​ឌីហ្សាញ​ អាច​ដាក់​បញ្ឈរ Laptop ឡើង​ខ្ពស់​ផុត​ពី​ផ្ទៃ​រាប មាន​រន្ធ​ខ្យល់ និង​ងាយស្រួល​វាយ​អត្ថបទ។


... ផលិត​ផល​បង្កប់​ដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​ទាំង៨​ឆ្នាំ២០១៤! ...


ជើង​ទម្រ​ពិសេស​ខាង​លើ​នេះ ត្រូវ​បាន​រចនា​ដោយ​លោក Jordan Mummert បាន​ហៅ​ឈ្មោះ​របស់​វា​ថា EASEL ដែល​បាន​ដាក់​ចេញ​ជា​គម្រោង​នៅ​លើ​គេហទំព័រ Kickstarter រួច​ហើយ រង់​ចាំ​តែ​មូលនិធិ​គ្រប់គ្រាន់ នឹង​ត្រូវ​ផលិត​ចេញ​លក់ ក្នុង​តម្លៃ​ ៣៦ដុល្លារ​អាមេរិក




... ជើង​ទម្រ Ridge Stand ងាយស្រួល​​បញ្ឈរ MacBook ចំណេញ​ Space និង​សុវត្ថិភាព! ...

ប្រភពៈ​geeky-gadgets

0 comments:

Post a Comment