មនុស្សជាច្រើននៅលើពិភពលោក កំពុងរស់នៅជាមួយបច្ចេកវិទ្យា ដើម្បីសម្រួលការងារផ្សេងៗរបស់ខ្លួនបានច្រើន ពិសេសនៅក្នុងវិស័យ អប់រំ ស្រាវជ្រាវ និងអភិវឌ្ឍប្រទេសជាតិតែម្ដង។ ដោយសារតែបែបនេះហើយ ទើបកុំព្យូទ័រត្រូវបានឱ្យតម្លៃយ៉ាងខ្លាំង និងត្រូវការប្រើជាចាំបាច់។ ទន្ទឹមនឹងបច្ចេកវិទ្យាជឿនលឿន អ្នកបង្កើតមេរោគ ឬ hacker បានរិះរកវិធីសាស្ត្រយ៉ាងណា ដើម្បីអាចកេងចំណេញផលប្រយោជន៍របស់អ្នក ក្នុងរូបភាពណាមួយផ្សេងៗគ្នា។
មេរោគកុំព្យូទ័រ អាចជះផលប៉ះពាល់ធ្ងន់ ឬស្រាលអាស្រ័យលើគោលដៅ ចង់បង្កើតរបស់មនុស្ស។ ដំណើរការយឺត ឬឈប់ដំណើរការតែម្ដង នឹងបាត់ឯកសារសំខាន់ៗជាដើម។ អ្នកស្រាវជ្រាវមួយចំនួនបានចំណាយពេលជាច្រើន ដើម្បីកំណត់ប្រភេទមេរោគកុំព្យូទ័រ ក៏ដូចជាឯកសារគំរាមកំហែង (threats) អំពីដើមចមនៃការកកើត និងឥទ្ធិពល និងរបៀបឆ្លង។ មេរោគទាំងនោះ អាចត្រូវបាន hacker ប្រើសម្រាប់បំបែកប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រដែលយើងតែងឮគេថា Hack Hack នោះគឺត្រូវបានឧក្រិដ្ឋជនអ៊ីនធឺណិតប្រើប្រាស់វិធីសាស្ត្រក្នុងរូបភាពផ្សេងៗគ្នាមួយចំនួន។
កុំព្យូទ័ររបស់អ្នកក៏អាចត្រូវបាន Hacker វាយប្រហារលួចយកព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនបានដែរ ក្រៅពីលួចលេខសំងាត់ និងព័ត៌មាននៅលើ blog ឬវែបសាយ។ ចំណែក ការវាយប្រហារតាមអ៊ីមែលដោយប្រើមេរោគ Worm ក៏កាន់តែក្ដៅគគុក។ ខាងក្រោមនេះ គឺជាមេរោគកុំព្យូទ័រគ្រោះថ្នាក់បង្កព្យុះភ្លៀងខ្លាំងបំផុតទាំង ១០ក្នុងប្រវត្តិសាស្ត្រ ដែលគួរយល់ដឹង។
១០) Conficker
វាយប្រហារលើប្រព័ន្ធប្រតិបត្តិការកុំព្យូទ័ររបស់ Microsoft (Windows OS) ដែលចាប់ផ្ដើមបង្ហាញខ្លួនតាំងពីឆ្នាំ២០០៨។ មេរោគ Conficker មានលទ្ធភាពចម្លងខ្លួនតាមរយៈអ៊ីមែល, USB, External Hard Drive ឬស្មាតហ្វូនជាដើម។ ផលប៉ះពាល់ក្រោយពេលឆ្លង គឺលួចយកព័ត៌មានហិរញ្ញវត្ថុរបស់អ្នកប្រើ។
៩) Storm Worm
មានលក្ខណៈដូចច្រើនទៅនឹងមេរោគ Conficker ដែលអាចធ្វើឱ្យប៉ះពាល់ដល់កុំព្យូទ័រ ចាប់ផ្ដើមរាតត្បាតដំបូងនៅឆ្នាំ២០០៦។ មេរោគ Storm Worm ចម្លងខ្លួនតាមអ៊ីមែលជាមួយសារមួយឃ្លា “230 dead as storm batters Europe”។ ក្រោយពីនោះ វាប្រកាសចេញព័ត៌មានអាក្រក់ថា សង្គ្រាមលោកលើទី៣ ចាប់ផ្ដើមផ្ទុះ។ វាមានសមត្ថភាពចម្លងខ្លួនរហ័សនៅលើអ៊ីនធឺណិត។ Storm Worm បានវាយប្រហារលើកុំព្យូទ័រប្រមាណ ១០លានគ្រឿងលើពិភពលោក។

៨) CIH
មេរោគនេះអាចហៅម្យ៉ាងទៀតថា “Chernobyl” ត្រូវបានបង្កើតដោយលោក Chen Ing-hau ជនជាតិតៃវ៉ាន់កាលពីឆ្នាំ១៩៩៨។ លោកបង្កើតមេរោគ CIH នេះ គឺដើម្បីបញ្ជាក់ឱ្យឃើញអំពីចន្លោះប្រហោងដែល virus បានវាយប្រហារលើបណ្ដាញកុំព្យូទ័រក្នុងសាកលវិទ្យាល័យដែលលោកកំពុងសិក្សា Tatung។ មិនយូរប៉ុន្មាន មេរោគនេះបានចម្លងខ្លួនយ៉ាងឆាប់រហ័ស បានរាតត្បាតប្រព័ន្ធកុំព្យូទ័រលើពិភពលោកក្រៅពីសាលារបស់លោក Chen ថែមទៀត។ CIH គឺជាប្រភេទមេរោគ ដែលត្រូវបានសរសេរដើម្បីឱ្យជះឥទ្ធិពលទៅលើ BIOS ធ្វើឱ្យកុំព្យូទ័រមិនអាចដំណើរការ Boot បាន។ សរុបជាទឹកប្រាក់ដែលកុំព្យូទ័រលើពិភពលោកខូចខាតដោយសារមេរោគនេះ គឺ ប្រមាណ ២៥០លានដុល្លារអាមេរិក។
៧) Melissa
ក្នុងឆ្នាំ១៩៩៩ មេរោគឈ្មោះ Melissa បានចម្លងខ្លួនតាមអ៊ីមែល មានលក្ខណៈស្រដៀងនឹងមេរោគ CIH ដែរ។ ផលប៉ះពាល់លើកុំព្យូទ័របណ្ដាលមកពីមេរោគនេះ សរុបជាទឹកប្រាក់ប្រមាណ ៣០០លានដុល្លារ ទៅ ៦០០លានដុល្លារអាមេរិក។ ក្រោយមកគេបានរកឃើញអ្នកបង្កើតមេរោគនេះ គឺលោក David L. Smith ហើយត្រូវបានកាត់ទោសជាប់ពន្ធនាគារសហព័ន្ធរយៈពេល ២០ខែ និងបង់ប្រាក់ពិន័យចំនួន ៥០០០ដុល្លារអាមេរិក។

៦) SQL Slammer
មេរោគដែលត្រូវបានគេស្គាល់ជា “Sapphire” ដែរនេះ គឺជាប្រភេទ worm ដែលចម្លងខ្លួនរហ័ស និងរាតត្បាតដល់ប្រព័ន្ធកុំព្យូទ័រ ធ្វើឲ្យការប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកមានល្បឿនយឺត រហូតអាចដាច់អ៊ីនធឺណិតថែមទៀត។ វាបានរាតត្បាតដល់កុំព្យូទ័រប្រមាណ 75 000 host ដោយប្រើពេលតែ ១០នាទីប៉ុណ្ណោះកាលពីអំឡុងខែមករា ឆ្នាំ២០០៣។ អ្នករងគ្រោះដំបូង និងភាគច្រើនគឺនៅប្រទេសកូរ៉េខាងត្បូង ហើយក្រោយមកបន្តឆ្លងទូទាំងពិភពលោក។ មេរោគនេះ អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធ ATM ធ្វើឱ្យ error ដល់ 911 service នៃប្រព័ន្ធ ATM បាន។ សរុបទឹកប្រាក់ដែល SQL Slammer រាតត្បាតប្រព័ន្ធកុំព្យូទ័រទូទាំងពិភពលោកមានប្រមាណពី ៩៥០លានដុល្លារ ទៅ១,២ពាន់លានដុល្លារអាមេរិក។ សូមបញ្ជាក់ថា មេរោគ SQL Slammer មានទំហំត្រឹមតែ 376 bytes ប៉ុណ្ណោះ ងាយស្រួលចម្លងខ្លួនយ៉ាងរហ័ស។
៥) Code Red
ក្នុងឆ្នាំ២០០១ មេរោគ Code Red បានបង្ហាញខ្លួនដំបូងមានប្រភពចេញពីចិន។ ប្រភេទមេរោគ Worm នេះមិនចម្លងខ្លួនតាមអ៊ីមែលទេ ប៉ុន្តែឆ្លងកម្មវិធី web browser។ ឥទ្ធិពលរបស់ Code Red គឺចម្លង virus ទៅ visitor នៅលើវែបសាយជំនួសដោយឃ្លា “Hacked by Chinese!”។ វាបានធ្វើឱ្យ Server ប្រមាណ 400 000 servers down នៅទូទាំងពិភពលោក ដែលរួមមានទាំង White House web server ផងដែរ។ ការខូចខាត គឺជាទឹកប្រាក់មានប្រមាណ ២,៦ពាន់លានដុល្លារអាមេរិក។

៤) Sobig F
Sobig F គឺជាមេរោគជំនាន់ទី៦ នៃ Sobig worm បើកការចម្លងខ្លួនតាមអ៊ីមែល កាលពីឆ្នាំ២០០៣។ នៅពេលអ្នកបើកមើលអ៊ីមែលដែលមាន Sobig F នោះវានឹងចម្លងខ្លួន ដោយផ្ញើទៅកាន់អាស័យដ្ឋានបញ្ជីឈ្មោះក្នុង contact របស់អ្នកប្រើ។ Sobig F ត្រូវគេចាត់ចូលជាពពួកមេរោគដែលមានសមត្ថភាពចម្លងខ្លួនយ៉ាងរហ័សក្នុងប្រវត្តិសាស្ត្រ ដោយក្នុងរយៈពេល ២៤ម៉ោង បានធ្វើឱ្យប៉ះពាល់ដល់ម៉ាស៊ីនកុំព្យូទ័រប្រមាណ ១លានគ្រឿង និងខូចខាតគិតជាទឹកប្រាក់ពី ៣ពាន់លាន ទៅ ៤ពាន់លានដុល្លារអាមេរិក។

៣) ILOVEYOU
ILOVEYOU ជាមេរោគចម្លងខ្លួនតាមអ៊ីមែល ហើយបង្ហាញខ្លួនក្នុងទម្រង់សរសេរឃ្លាថា “ILOVEYOU”។ ឯកសារ Attracted របស់មេរោគនៅក្នុងអ៊ីមែលគឺមានឈ្មោះ “Love-Letter-For-Your.TXT.vbs” ដែលមនុស្សជាច្រើនតែងតែចាញ់បញ្ឆោតបើកមើល ដោយសារពេលនោះអំឡុង ឆ្នាំ២០០០ អ្នកប្រើពុំសូវមានចំណេះដឹងច្រើនអំពីមេរោគ។ ជនជាតិហ្វីលីពីនម្នាក់ជាអ្នកបង្កើតមេរោគ ILOVEYOU ឡើង ហើយបានធ្វើឱ្យខូចខាតដល់កុំព្យូទ័រគិតជាទឹកប្រាក់ប្រមាណ ៥,៥ពាន់លានដុល្លារអាមេរិក។

២) Mydoom
គឺជាមេរោគដែលចម្លងខ្លួនរហ័សបំផុតមួយក្នុងប្រវត្តិសាស្ត្រ ហើយរហូតមកដល់ពេលនេះ គេពុំទាន់ដឹងថា នរណាជាអ្នកបង្កើតមេរោគនេះនៅឡើយ។ Mydoom មានទម្រង់ text file ដែលជា source code បង្ហាញដោយឃ្លា “andy; I’m just doing my job, nothing personal, sorry”។ អ្នកជំនាញជឿថា អ្នកសរសេរកម្មវិធី (Programmer) ដែលសរសេរមេរោគនេះប្រាកដជាទទួលបានផលប្រយោជន៍អ្វីមួយ អាចពាក់ព័ន្ធនឹង email spam។ រយៈពេល ២៤ម៉ោងបន្ទាប់ពីមេរោគ Mydoom បើកការអុកឡុកកាលពីឆ្នាំ២០០៤ វាបានធ្វើឱ្យប្រព័ន្ធកុំព្យូទ័ររាប់លានគ្រឿងលើពិភពលោកមានបញ្ហា ដោយសារឆ្លងតៗគ្នាតាមអ៊ីមែល។ Mydoom បង្កើត botnet ដែលដំណើរការ DDoS វាយប្រហារលើសេវាកម្មរបស់ Microsoft និង Google បាន។ គេប៉ាន់ប្រមាណលើទឹកប្រាក់ដែលខូចខាត ព្រមទាំងទឹកប្រាក់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងមេរោគ Mydoom មានប្រហែល ៣៨ពាន់លានដុល្លារអាមេរិក។

១) Stuxnet
Stuxnet ជាប់ជាមេរោគចំណាត់ថ្នាក់លេខ១ ក្នុងចំណោមមេរោគខ្លាំងទាំង៩ ខាងលើ ដែលបង្កផលប៉ះពាល់ខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រ។ មេរោគ Stuxnet មិនត្រូវបានបង្កើតដើម្បីលួចព័ត៌មានកាតឥណទាន លេខសម្ងាត់គណនី ឬគ្រាន់តែបង្កផលប៉ះពាល់ដល់ប្រព័ន្ធកុំព្យូទ័រដូចមេរោគផ្សេងៗនោះទេ។ មេរោគ Stuxnet បានរួមចំណែកក្នុងកិច្ចការស្រាវជ្រាវ របស់ក្រុមឌីហ្សាញអាវុធអាមេរិក និងអ៊ីស្រាអែល ដើម្បីកម្ទេចរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ាក់ និងពន្យារពេល ឬបំផ្លាញដំណើរការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

កាលពីឆ្នាំ២០១០ អ៊ីរ៉ង់បានរកឃើញ Stuxnet worm នៅក្នុងប្រព័ន្ធគ្រប់គ្រងរោងចក្រនុយក្លេអ៊ែររបស់ខ្លួន ដែលគេជឿថា មេរោគនេះបានលាក់ខ្លួនអស់រយៈពេល ១ឆ្នាំមកហើយ ប៉ុន្តែគ្មាននរណាកត់សម្គាល់។ Stuxnet source code អាចត្រូវបានទាញយក (download) យកមកកែប្រែដោយនរណាម្នាក់ដែលមានចំណេះដឹងផ្នែកមេរោគកុំព្យូទ័រ និងអាចយកទៅវាយប្រហារលើប្រព័ន្ធដែលប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងកម្មវិធីតក្កដូចជា អាងស្តុកទឹក, រោងចក្រអគ្គិសនី និងរោងចក្រថាមពលនុយក្លេអ៊ែរ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ therichest
0 comments:
Post a Comment