
iPhone 6 មានការឌីហ្សាញខុសពី iPhone 5S ៦ចំណុច!
ខណៈដែលកាលបរិច្ឆេទប្រកាស iPhone ជំនាន់ក្រោយរបស់ Apple ជិតមកដល់គឺនៅអំឡុងខែកញ្ញា (របាយការណ៍ថានៅថ្ងៃទី៩ កញ្ញា) និងដែលរូបរាង iPhone 6 លេចមុខលើបណ្ដាញព័ត៌មានធំៗជាច្រើនមក ថ្ងៃនេះ គេបានយក iPhone ជំនាន់ទី៨ នេះមកដាក់ផ្ទឹមប្រៀបធៀបរូបរាងគ្នានឹង iPhone 5S។ បើ iPhone 6 ពិតជាមានរូបរាងបែបនេះមែន រង់ចាំមើលថា តើរវាងស្មាតហ្វូនកំពូលខុសជំនាន់គ្នាទាំងពីរនេះមានអ្វីខុសគ្នាខ្លះ នៅពេល Apple កែរូបរាង និងទំហំធំជាងមុននោះ?
ខាងក្រោមនេះគឺជាចំណុចទាំង ៦ ដែលបណ្ដាញព័ត៌មានមួយបានលើកយកមកប្រៀបធៀប៖
... ព័ត៌មាន និងលក្ខណៈសម្បត្តិថ្មីៗចុងក្រោយចំនួន ៥ របស់ iPhone 6 ...
១) ផ្ទៃក្រោយ៖
បើ iPhone 6 ពិតជាមានរូបរាងដូចនេះមែន វាមានការឌីហ្សាញខុសប្លែកពីគ្នាច្រើនជាមួយ iPhone 5S។ ជាពិសេសមិត្តអ្នកអាន នឹងទទួលអារម្មណ៍ខុសប្លែកគ្នាភ្លាមត្រង់ចំណុចទំហំទូរស័ព្ទ ហើយផ្នែកគែមស្ថិតនៅជុំវិញ iPhone 6 មានលក្ខណៈទាល ស្រដៀងនឹង iPod Touch 5។ មិនតែប៉ុណ្ណោះ ការរចនារូបរាងកាមេរ៉ាក៏ខុសគ្នាគឺបានឌីហ្សាញលយចេញមកក្រៅ និងមានខ្សែបន្ទាត់ឆ្នូតកាត់ទទឹងស្ថិតនៅផ្នែកខាងលើ និងខាងក្រោមក្រោមស្របគ្នា។
... បណ្ដាញព័ត៌មានធំៗបានដំណឹងថ្មីពី iPhone អេក្រង់ ៥,៥អ៊ីញថាឈ្មោះ iPhone 6L ...
២) កម្រាស់៖
iPhone 6 មានកម្រាស់ស្ដើងជាង iPhone 5S។
៣) ផ្នែកខាងស្ដាំ៖
iPhone 6 លើសប៊ូតុង Power នៅផ្នែកខាងស្ដាំ ខណៈ iPhone 5S ត្រូវបានបំពាក់នៅផ្នែកខាងលើ។
៤) ផ្នែកខាងឆ្វេង៖
សង្កេតឃើញមានការឌីហ្សាញគ្រាប់ប៊ូតុងសំឡេងឡើងចុះ (+/-) នៅលើ iPhone 6 រាងវែង ខុសពី iPhone 5S ដែលមានរាងមូល។ ចំណែកប៊ូតុង Sleep ក៏មានទំហំតូចជាងមុន។
... ក្រុមហ៊ុន Pegatron ទទួលបន្ទុកដំឡើង iPhone 6 ចំនួន ២៥លានគ្រឿងក្រៅពី Foxconn ...
៥) ផ្នែកខាងលើ (កំពូល)៖
សង្កេតឃើញ iPhone 6 អត់មានប៊ូតុង Power/Sleep ដូចជំនាន់មុនៗទេ។ មួយវិញទៀត ដោយសារកាមេរ៉ា iPhone 6 ត្រូវបានឌីហ្សាញលយចេញ ដូច្នេះវាកល់ខ្ពស់ឡើងបន្តិច។
៦) ផ្នែកខាងក្រោម (បាត)៖
ឧបករណ៍បំពងសំឡេង (speaker) របស់ iPhone 6 មានតែនៅផ្នែកខាងស្ដាំ ខណៈដែល iPhone 5S មានទាំងសងខាង ហើយចន្លោះរន្ធ speaker មានទម្រង់ខុសគ្នា៕
រូបភាព
ប្រភពៈgizmobic


0 comments:
Post a Comment