តើប្រិយមិត្តអាចវាយតម្លៃបានទេថា ក្នុងឆ្នាំ២០១៤នេះ Facebook ដែលក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមល្បីល្បាញលេខ១ មានកម្សោយប្រព័ន្ធសុវត្ថិភាព? ជាក់ស្ដែងនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្ដាអ្នកប្រើ Facebook ជាច្រើនក្នុងប្រទេសកម្ពុជា បានឈឺក្បាលជាមួយមេរោគ spam បង្ហាញខ្លួនក្នុងទម្រង់សរសេរ comment នៅលើ Status ក្នុង Wall របស់អ្នក។
តើ hacker បង្កើត spam បែបនេះឡើង មានបំណងមិនល្អយ៉ាងណា? ចុះតើធ្វើដូចម្ដេច ដើម្បីបង្ការការឆ្លងចូលគណនីរបស់អ្នក? ចុះប្រសិនបើច្រឡំចុច (click) ហើយ តើអាចមានវិធីសាស្ត្រលុបមេរោគចេញពីគណនី Facebook បានឬទេ?
បច្ចុប្បន្នបណ្ដាញសង្គម Facebook បានគ្របដណ្ដប់ដោយប្រភេទមេរោគ Spam កាន់តែច្រើន ដោយប្រភេទមេរោគ spam ទាំងនោះអុកឡុកអ្នកប្រើប្រាស់ក្នុងរូបភាពផ្សេងៗគ្នា។ អ្នកជំនាញបានប៉ាន់ប្រមាណថា បច្ចុប្បន្នមានគណនីប្រមាណ ៤០% នៃបណ្ដាញសង្គមនានា (Google+, Facebook, Pinterest, LinkedIn, MySpace …) ត្រូវបានគេប្រើសម្រាប់ពង្រីកមេរោគ Spam ឱ្យរាលដាលពាសពេញ Inbox និង Wall របស់ Friends តៗគ្នា។
កាលពីពាក់កណ្ដាលខែសីហាកន្លងទៅ មេរោគ Spam បានអុកឡុកបណ្ដាអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង ក្រោមទម្រង់ផ្ញើតំណភ្ជាប់ (link) ចម្លែកអមដោយឃ្លា “in this video belong to you?” និងនិមិត្តសញ្ញា (symbol) ធ្វើមុខស្ងួត
ទៅក្នុងប្រអប់សារ (inbox) របស់អ្នកប្រើ។
ចំណែក spam ដែលលេចមុខ និងកំពុងអុកឡុកពេញបណ្ដាញសង្គម Facebook ធ្វើឱ្យអ្នកប្រើឈឺក្បាលនៅពេលនេះវិញ គឺធ្វើឡើងក្នុងទម្រង់ចូលទៅ comment នៅលើ Status ក្នុង Wall របស់អ្នក។ ក្នុងនោះ hacker បានយកហ្គេម Clash of Clans មកធ្វើជានុយដើម្បីបញ្ឆោតឱ្យអ្នកចុចលើតំណភ្ជាប់ក្លែងក្លាយ បន្ទាប់ពីនោះគេនឹងប្រមូលយកព័ត៌មានគណនីរបស់អ្នក។ ស្ទីលនៃការបញ្ឆោតគឺ Hacker បាន upload រូបហ្គេម Clash of Clans អមជាមួយឃ្លា “Whatup Chieff! I got my 14000 worth of Clash of Clans Gems <3, Get yours now.
+ តំណភ្ជាប់”។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដើម្បីអាចកាត់បន្ថយ Spam ពីគណនីរបស់អ្នកបានមួយផ្នែក។
+របៀបការពារ៖
ប្រសិនឃើញ Friend ចូលទៅ comment នៅក្នុង Status របស់អ្នកដោយមានឃ្លា “Whatup Chieff! I got my 14000 worth of Clash of Clans Gems <3, Get yours now.
+ តំណភ្ជាប់” អមជាមួយរូបហ្គេម Clash of Clans សូមកុំចុចឱ្យសោះ ឬយ៉ាងហោចត្រូវសួរទៅគណនី Friend នោះជាមុនសិន។
ប្រសិនឃើញ Friend ចូលទៅ comment នៅក្នុង Status របស់អ្នកដោយមានឃ្លា “Whatup Chieff! I got my 14000 worth of Clash of Clans Gems <3, Get yours now.
ប្រសិនអ្នកបានចុចលើតំណភ្ជាប់នោះ វាអាចបង្កផលប៉ះពាល់ដល់គណនីរបស់អ្នកបាន ដូចជាជាប់នូវពាក្យបញ្ជា (command) ធ្វើការ comment ដូចគ្នានេះទៅកាន់ Status នៅលើ Wall របស់ Friends ជាបន្ត ឬអាចត្រូវបាន Hacker ប្រើក្នុងគោលបំណងលួចព័ត៌មានគណនីរបស់អ្នកទៀតផង។ ដូច្នេះសូមអានការណែនាំខាងក្រោម៖
-ប្រុងប្រយ័ត្នចំពោះប្រភេទតំណភ្ជាប់ដែលតែងតែចូលទៅ comment ឬបង្ហោះ status អមជាមួយ Link នៅលើ Wall របស់អ្នកពី Friends ដែលពុំជាទម្លាប់ធម្មតារបស់គេសោះ។
-ស៊ើបមើល ឬស្រាវជ្រាវកម្មវិធីណាមួយដែលមើលទៅហាក់ដូចជាល្អណាស់ ប៉ុន្តែតើវាជាកម្មវិធីពិតប្រាកដឬទេ មុនពេលសម្រេចដំឡើងទៅក្នុងគណនី Facebook របស់អ្នក។
-តាមដានមើលថា តើ apps ដែលបង្កើតជាការបង្ហោះ status នៅលើ Wall របស់អ្នក ឬអ្នកដទៃ ឬចូលទៅ Comment លើ Status របស់ Friend គឺត្រូវបានអនុញ្ញាតពីអ្នកឬទេ ឬមួយក៏បង្ហោះដោយខ្លួនឯង? បើបង្ហោះដោយខ្លួនឯង នោះវាជា Spam ហើយ។
+របៀបលុបមេរោគ ប្រសិនបានឆ្លងហើយ៖
ប្រសិនគណនីត្រូវបានវាយប្រហារដោយមេរោគហើយនោះ សូមអនុវត្តតាមជំហានខាងក្រោម៖
១)ជំហានដំបូងបំផុតគឺត្រូវផ្លាស់ប្ដូរលេខសម្ងាត់គណនីជាបន្ទាន់។ ដើម្បីប្ដូរ password សូមចូលទៅ Settings លើគណនីដែលបានឆ្លង រួចចុចចូលនៅត្រង់ Password ហើយបំពេញលើប្រអប់ចំនួន ៣ មានដូចជា៖
– Current៖ ត្រូវបំពេញលេខសម្ងាត់ដែលអ្នកកំពុងប្រើ
– New៖ បំពេញលេងសម្ងាត់ថ្មីដែលចង់ប្រើ
– Re-type new៖ បំពេញលេងសម្ងាត់ថ្មីម្ដងទៀត រួចហើយចុចលើប៊ូតុង Save Changes។

២)ឆែកមើល apps នៅលើ Facebook ដែលគណនីរបស់អ្នកបានភ្ជាប់ជាមួយ៖
-ចុចលើប៊ូតុង Privacy Shortcuts នៅលើគណនីដែលឆ្លង រួចចុចលើ See More Settings (ដូចរូបខាងក្រោម)
-បន្ទាប់មកចុចលើ Apps (ដូចរូបខាងក្រោម)
-ចុចលើ Show All Apps ដើម្បីឱ្យបង្ហាញបញ្ជីឈ្មោះ App ទាំងអស់។ នៅត្រង់នេះ សូមស្វែងរក app ដែលអ្នកមិនស្គាល់ សង្ស័យជាមេរោគ ដើម្បីលុបចោលដោយចុចលើសញ្ញាខ្វែង (x) ជាការស្រេច។ (ដូចរូបខាងក្រោម)

៣) ប្រសិនជំហានខាងលើមិនជោគជ័យ សូម Logout ចេញពីគណនី Facebook របស់អ្នក រួចហើយធ្វើការលុបចោលទិន្នន័យនៅលើកម្មវិធី Browser ដែល Firefox ត្រូវបានហៅថា Clear All History ចំណែក Google Chrome ត្រូវបានហៅថា Clear browsing data។ ទិន្នន័យដែលត្រូវលុបគឺជា cookies, catch, session និង history របស់ Browser។ ការសម្អាតទិន្នន័យនេះ គឺអាចលុបចោលមេរោគដោយតោងជាប់ជាមួយកម្មវិធី Browser របស់អ្នកបានមួយផ្នែក។
+ វិធីលុប browsing data លើ Firefox៖
– ចុច Ctrl+Shift+Del រួចរើសយក Everything នៅត្រង់ Time range to clear និងចុចរើសយក (ធីក) លើគ្រប់ប្រអប់ ទាំង Browsing & Download History, Form & Search History, Cookies, Cache, Active Logins, Offline Website Data និង Site Preference។ រួចហើយចុចលើប៊ូតុង Clear Now។

+ វិធីលុប browsing data នៅលើ Google Chrome៖
– ចុចលើ Ctrl+Shift+Del ហើយនៅត្រង់ Obliterate the following items from សូមជ្រើសរើស the beginning of time រួចរើសយក (ធីក) ទាំងអស់លើ Browsing history, Download history, Cookies and other site and plug-in data, Cached images and files, Passwords, Autofill from data, Hosted app data និង Content licenses។ រួចហើយចុចលើប៊ូតុង Clear browsing data។

សូមបញ្ជាក់ថា តាំងពី Facebook ត្រូវបានបង្កើតរយៈពេល ១០ឆ្នាំមកនេះ គេសង្កេតឃើញឆ្នាំ២០១៤នេះ បណ្ដាញសង្គមដែលកំពុងមានអ្នកប្រើប្រាស់រាប់សិបលាននាក់នេះ ជួបនឹងបញ្ហាច្រើនជាឆ្នាំកន្លងទៅ។ ជាក់ស្ដែងសំបូរដោយមេរោគ Spam ហើយក៏ធ្លាប់មានបញ្ហា Server ផ្ទាល់របស់ Facebook រហូតមិនអាចភ្ជាប់ចូលបណ្ដាញសង្គមនេះទៀតផង៕
អត្ថបទ៖ លី ឈៀន
ប្រភព៖ mashable, facebook,

0 comments:
Post a Comment